ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
តើលោកអភិបាលស្រុកប្រាសាទបាគង មានចំណាត់ការយ៉ាងណាចំពោះមេកន្ទុយលេខដ៏ធំដុះស្លែប្រចាំផ្សារស្វាយធំ
Sun,06 September 2020 (Time 03:14 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 31នាក់)


សៀមរាបនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០
មេឆ្នោតដ៏ធំប្រចាំផ្សារស្វាយធំ ភូមិកណ្ដែក ឃុំកណ្ដែក បើកទទួលស៊ីសងស្វាគមន៍អតិថិជនយ៉ាងច្រើនកុះករ ភ្លូកទឹកភ្លូកដី មិនដែលឃើញអាជ្ញាធរចាត់វិធានការបង្ក្រាបសោះឡើយ គេសង្ស័យថា ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបបើកលេងបានដោយរលូនយ៉ាងដូច្នេះ តាមប្រភពព័ត៌មានបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មេកន្ទុយលេខដ៏ធំមួយនេះបានបើកដំណើរការជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែមិនដែលឃើញអាជ្ញាធរចុះមកបង្ក្រាបសោះ ប្រជាពលរដ្ឋលើកឡើងបន្ថែមថា ប្រសិនបើមានករណីល្បែងស៊ីសងកើតមាននៅក្នុងមូលដ្ឋាន ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពើចោរលួចចោរប្លន់ ចោរឆក់ ក៏ដោយសារតែល្បែង ពួកគាត់មានការងឿងឆ្ងល់ថាតើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចនោះ។

ពួកគាត់មានការសំណូមពរដល់លោក ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសងមួយនេះផង ដើម្បីប្រជាពលរដ្ឋមានទំនុកចិត្តនិងភាពជឿជាក់ ក្នុងមូលដ្ឋាន។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4194 នាក់
ខែនេះ :
21630 នាក់
3 ខែនេះ :
44397 នាក់
សរុប :
270151 នាក់