ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
តើមន្ត្រីណាខ្លះជាអ្នកឃុបឃិត ? រឿងសង្វៀនជល់មាន់ខុសច្បាប់៣កន្លែង បង្កប់បៀ អាប៉ោងរបស់ឈ្មោះ ធី និងឈ្មោះនាង នៅទឹកដីស្រុកព្រះស្ដេច បើកដំណើរការបានរលូន ប្រឆាំងបទបញ្ជាឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជួយវែកមុខផង
Fri,04 September 2020 (Time 01:07 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 49នាក់)


គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។.

ព្រៃវែង៖តាមសេចក្តីរាយការណ៍ពីប្រជាជន រស់នៅក្នុងស្រុកព្រះស្ដេច បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ ចំនួន៣កន្លែង ដែលដោយបង្កប់បៀ និងអាប៉ោងខុសច្បាប់របស់ឈ្មោះ ធី ឈ្មោះនាង បានបើកដំណើរការបានយ៉ាងរលូន ដដែលក្រោយពីផ្អាក់ប៉ុន្មានថ្ងៃមុនដោយកាសែតច្រើនរោមគ្នាចុះផ្សាយ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ ចំនួន៣កន្លែងដែលមានបង្កប់បៀ និងអាប៉ោងខុសច្បាប់មានដូចខាងក្រោម៖

១. ភូមិ ហា ឃុំ អង្គរាជ
២. ភូមិព្រៃស្ទាំ ឃុំ អង្គរាជ
៣. ភូមិចាក់ខ្លាញ់ ឃុំសេនារាឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង

បនល្បែងស៊ីសងខុសច្បាប់មាន សង្វៀនជល់មាន់ បង្កប់បៀ អាប៉ោង ទាំងបីទីតាំងនេះ បានដំណើរការយ៉ាងរលូន ស្ទើរជារៀងរាល់ថ្ងៃ ទើបតែផ្អាក់២ថ្ងៃមុនបន្ទាប់ពីមានកាសែតចុះផ្សាយច្រើន ប៉ុន្តែពេលនេះបានបន្តបើកវិញ ដោយមានការគាំទ្ពីរមន្ត្រីមានអំណាចនៅក្នុងស្រុកព្រះស្ដេច រួមទាំងបក្ខពួកមួយចំនួន។

ប្រជាពលរដ្ឋ​ ដែរ រស់នៅក្នុងឃុំអង្គរាជ សម្ដែងការព្រួយបារម្ភ ផ្នែកសន្តិសុខសុវត្ថិភាព បើនៅក្នុង ភូមិ ឃុំ របស់គាត់ពោពេញដោយល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យគ្រួសារខ្លះ មានករណី អំពីហិង្សានៅក្នុងគ្រួសារ ដើមហេតុមកពីល្បែងសុីសងខុសច្បាប់ខាងលើ។

ប្រភពដដែលបានបន្តទៀតថា ទីតាំងល្បែងស៊ីសងជារបស់ឈ្មោះ ធី ឈ្មោះ នាង តួនាទីជាមន្ត្រី សាលាព្រះស្ដេច ឈ្មោះ ធី និងឈ្មោះនាង ជាមន្ត្រីសាលាស្រុកព្រះស្ដេច ជាម្ចាស់ទីតាំង ល្បែងស៊ីសងសុខច្បាប់ខាងលើ បានឃុបឃិតជាមួយស្រុកព្រះស្ដេច រួមទាំងបក្សពួកដទៃទៀត

សូមបញ្ជាក់ថា៖ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃ គណៈអភិបាលខេត្តព្រៃវែង តែងតែណែនាំនិងចង្អុល
បង្ហាញដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចស្រុកព្រះស្ដេច មួយចំនួនបានផ្គើន នឹងបទបញ្ជារបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ភ្លេចគិតពីរតួនាទីនិងភារកិច្ច ផ្ទាល់ខ្លួន។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
466 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4174 នាក់
ខែនេះ :
21610 នាក់
3 ខែនេះ :
44377 នាក់
សរុប :
270131 នាក់