ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
Thu,10 September 2020 (Time 12:45 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 20នាក់)


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ។
នៅក្នុងកម្មវិធីនេះក៏មានការចូលរួមដោយឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់កងរាជអាវុធហត្ថ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ទីរអង្គភាព យុវជន និងជនបង្គោលកាកបាទក្រហមកម្ពុជា យុវជន សសយក និងយុវជនកាយរិទ្ធផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតជាវេទិកាផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍នេះឡើង គឺដើម្បីធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ឲ្យមានការយល់ដឹងបន្ថែមទៀតស្ដីពីច្បាប់ចរាចរណ៍ និងដើម្បីជំរុញឲ្យមានការគោរពច្បាប់ចរាចរណ៍ឲ្យកាន់តែប្រសើរឡើងទៀត ព្រោះពីមួយថ្ងៃទៅមួយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឥតឈប់ឈរ នេះបណ្ដាលមកពីកង្វះការប្រុងប្រយ័ត្ន មិនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនគោរពសិទ្ធិអាទិភាព ជាពិសេសមិនគោរពច្បាប់ចរាចរណ៍តែម្ដង ។ ឯកឧត្តមបានបន្តទៀតថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺច្រើនជាងការស្លាប់ដោយជម្ងឺអេដស៍ទៅទៀត ដោយបន្សល់ទុកដោយក្មេងកំព្រា ជនពិការ ស្រ្ដីមេម៉ាយ ដោយសារការបាត់បង់នូវសមាជិកគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។ ឯកឧត្តមបានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនៅតាមផ្លូវសាធារណៈ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ អាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធ្វើឲ្យកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពចរាចរណ៍ ក្រោមពាក្យស្លោកថា ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក៏បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លោកជំទាវ បានបន្តទៀតថាការបន្តឹងច្បាប់ចរាចរណ៍ និងការគុណវិន័យច្បាប់ចរាចរណ៍នេះ មិនមែនមានន័យថាជាការរឹតបន្តឹងគៀបសង្កត់ប្រជាពលរដ្ឋក្នុងអំឡុងកូវីដ-១៩ តែគឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ ចេះស្រឡាញ់អាយុជីវិត ព្រោះបើមិនធ្វើការបន្តឹងច្បាប់ពីឥឡូវទេ អាត្រានៃគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែបន្តកើនឡើងដោយឥតឈប់ឈរ ។ លោកជំទាវ មឹន មាណវី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរក្រោមស្ថានភាពងងុយគេង ក្រោមជាតិស្រវឹងឬគ្រឿងញៀនឡើយ ចៀសវាងការបង្កជាហានិភ័យផ្សេងៗជាយថាហេតុ ហើយលើសពីនេះទៅទៀតមិនត្រូវភ្លេចខ្លួនថែរក្សាអនាម័យ កាត់បន្ថយការជួបជុំគ្នា ឧស្សាហ៍លាងដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាសពេលចេញក្រៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
481 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4189 នាក់
ខែនេះ :
21625 នាក់
3 ខែនេះ :
44392 នាក់
សរុប :
270146 នាក់