ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
អរគុណសន្តិភាព! - អរគុណនយោបាយ ឈ្នះ ឈ្នះ! - ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
Thu,10 September 2020 (Time 12:03 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 17នាក់)


-


សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ !

- កម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានហ្វឹកកហាត់បំប៉នមេរៀនក្បាច់គុណចំបាប់ (ក្លេ) ស្នៀតចាប់បោក ចាប់កាច់ ពេលប៉ះទង្គិចជាមួយជនសង្ស័យ ។

- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។

- កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងយើងរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងជូនបងប្អូនប្រជាពលរដ្ឋឆ្លងផ្លូវចូលវត្ត នាឱកាសថ្ងៃកាន់បណ្ឌិទី៧ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។នៅពេលរសៀល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលទំនេរ នាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពផងដែរ ។

-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
468 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4176 នាក់
ខែនេះ :
21612 នាក់
3 ខែនេះ :
44379 នាក់
សរុប :
270133 នាក់