ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០
Thu,10 September 2020 (Time 12:29 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 21នាក់)


!
- សកម្មភាពកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងជូនបងប្អូនប្រជាពលរដ្ឋឆ្លងផ្លូវចូលវត្ត នាឱកាសថ្ងៃកាន់បណ្ឌិទី៤ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។

- កម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ បានបំប៉នមេរៀនក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតបាននាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពផងដែរ ។

- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។


#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
495 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4203 នាក់
ខែនេះ :
21639 នាក់
3 ខែនេះ :
44406 នាក់
សរុប :
270172 នាក់