ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ គ្រួសារសាច់ញាតិ មិត្តជិតឆ្ងាយ មិត្តភក្តិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ!
Thu,10 September 2020 (Time 12:18 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 33នាក់)


នៅរសៀលថ្ងៃ០៦រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ សាច់ញាតិ មិត្តជិតឆ្ងាយ មិត្តភក្តិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងរណ្តាប់ផ្សេងៗ ទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ដើម្បីដំណើរការ ពិធីកាន់បិណ្ឌទី៧ តាមប្រពៃណីជាតិខ្មែរ ដែលមាន តាំងពីដូនតាមក។
ស្ថិតក្នុងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា ម្ចាស់វេណទាំងនេះ បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រគេននូវ បច្ច័យ និង ទេយ្យទាន មួយចំនួន វេរប្រគេនព្រះសង្ឃ ព្រះចៅអធិការវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ទុកជាកុសលបុណ្យ រៀងៗ ខ្លួនផង និងឧទ្ទិសដល់អ្នកដែលចែកឋានទៅផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
495 នាក់
សប្តាហ៍នេះ :
3691 នាក់
ខែនេះ :
21364 នាក់
3 ខែនេះ :
44076 នាក់
សរុប :
270180 នាក់