ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ថាបនាថ្មី
ស្នងការខេត្តកណ្តាល​ ផ្តាំផ្ញើដល់លោកអធិការ​ទាំងអស់ ត្រូវខិតខំទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ​ និងស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន
Thu,27 August 2020 (Time 01:31 PM)
ដោយ ៖ Stn (ចំនួនអ្នកអាន: 45នាក់)


កណ្តាល​ ៖ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសផ្ទេភារកិច្ច តែតាំងមុខតំណែង លោកវរសេនីយ៍ទោ ឡេង សុខរុន ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខណៈដែលលោកវរសេនីយ៍ឯក ម៉ែន ច័ន្ទរិទ្ធ ជាអធិការចាស់ផ្លាស់ទៅបម្រើការងារជានាយការិយាល័យ នៃស្នងការនគរបាលខេត្តកណ្តាលវិញ។ ពិធីនេះដែរ​ ក៏មានការចូលរួមពីលោកស្នងការរង,​ លោកប្រធានក្រុមប្រឹក្សាស្រុក,​ លោកអភិបាលស្រុក,​ លោក-លោកស្រីមេឃុំ,​ លោកនាយប៉ុស្តិ៍,​ ប្រជាការពារភូមិនិងមន្ត្រីនគរបាលស្រុកជាច្រើនរូបទៀត។

បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ែន ច័ន្ទរិទ្ធ ឡើងអានរបាយការណ៍ស្វាគមន៍រួចមក លោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិកខេត្ត បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការផ្ទេភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ។
លោកនាយការិយាល័យបុគ្គលិកបានឲ្យដឹងដែរថា ក្នុងពិធីប្រកាសផ្ទេភារកិច្ច តែតាំងមុខតំណែង ថ្នាក់អធិការស្រុកនេះ ក៏មានប្រកាសផ្ទេភារកិច្ច តែតាំងមុខតំណែង ថ្នាក់នាយផ្នែក​ ០២រូប,​ នាយរងផ្នែក​ ០៦រូប,​ នាយរងប៉ុស្តិ៍​ ១៦រូប និងតម្លើងឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក​ ២២រូប,​ អនុសេនីយ៍ទោ​ ១៨រូប និងថ្នាក់អនុសេនីយ៍ត្រី​ ១៣រូបផងដែរ។

ក្រោយពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញប្រគល់ប្រកាស ប្រគល់ត្រា និងបំពាក់ឋានន្តរស័ក្តិ រួចមក លោកវរសេនីយ៍ទោ ឡេង សុខរុន ដែលទើបឡើងកាន់មុខតំណែងជាអធិការនគរបាលស្រុកកណ្តាលស្ទឹង មានមតិចាប់អារម្មណ៍ និងសន្យា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងខិតខំប្រឹងប្រែង ដឹកនាំកងកម្លាំងរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង។

បន្ទាប់ពីលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់លោកអធិការថ្មីរួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការកោតសរសើរដល់នគរបាលស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងរួមគ្នាអនុវត្តការងារ និងបម្រើបងប្អូបប្រជាពលរដ្ឋនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់លោកអធិការថ្មីត្រូវខិតខំយកចិត្តទុកដាក់ដឹកនាំមន្ត្រីក្រោឱវាទចុះធ្វើការងារតាមជំនាញ និងខិតខំបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ជាងនេះទៀតលោកអធិការ ត្រូវយកចិត្តទុកដាក់រាល់ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយជូនពួកគាត់ដោយការទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្តាំផ្ញើដល់លោកអធិការត្រូវខិតខំទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យកើតមាននៅក្នុងដែនសមត្ថកិច្ច និងធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រោះបទល្មើសទាំង​ ២ខាងលើនេះ វាធ្វើឲ្យមានបទល្មើសផ្សេងៗទៀតកើតមានឡើងបានគ្រប់ពេលវេលា ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរចិន៖ មនុស្សសរុប៨,០៩៦នាក់ហើយ ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (Stn)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
495 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
4203 នាក់
ខែនេះ :
21639 នាក់
3 ខែនេះ :
44406 នាក់
សរុប :
270175 នាក់