ព័ត៌មានជាតិ

ល្បែងស៊ីសងបញ្ចូលមាន់តាមប្រព័ន្ធអនឡាញ ក្រុមអ្នកមានល្បែងលេងយ៉ាងអាណាធិបតេយ្យ មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកស្អាងចិត្តវិធានការបង្ក្រាប!08/09/2023

ល្បែងស៊ីសងបញ្ចូលមាន់តាមប្រព័ន្ធអនឡាញ ក្រុមអ្នកមានល្បែងលេងយ៉ាងអាណាធិបតេយ្យ មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកស្អាងចិត្តវិធានការបង្ក្រាប!08/09/2023

ខេត្តកណ្ដាល ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកោះខែឃុំកោះខែស្រុកស្អាងខេត្តកណ្ដាល បញ្ចូលមាន់តាមប្រព័ន្ធអនឡាញកំពុងដំណើរការបើកលេងយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនមានសមត្ថភាព ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ។

ជាក់ស្ដែងព្រឹកថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2023 ល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះ នៅគល់ជាប់គល់ស្ពានលេខ 28 នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពៗស្ងាត់

មជ្ឈដ្ឋានខាងក្រៅនិងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗអាជ្ញាធរមានសមត្ថកិច្ចស្រុកស្អាង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុច ដែល ដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់តាមប្រព័ន្ធអនឡាញនៅក្នុងបង្ករភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្ដីនិងកូនពួកគាត់មានការហុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនេះវាដើមចមកើតមានអំពើហិង្សាម្យ៉ាងទៀតខ្លាចកើតនៅអំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាដល់លោកគង់សុភ័ណ្ឌអភិបាលនៃលក្ខណៈអភិបាលខេត្តកណ្ដាលជាពិសេសឧត្តមសេនីយ៍ទោ ឈឿនសុខចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាចាត់វិធានការ មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យជាបន្ទាន់ដើម្បីបង្ក្រាសុខសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

 

stn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។